ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី (អាគារ A ជាន់ទី២)
=======================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣" ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធានអង្គភាពរតនាគារខេត្ត តំណាងទីចាត់ការហិរញ្ញវត្ថុខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក គណនេយ្យករក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ សរុបចំនួន១៣១នាក់។